ការបាក់​រលំ​រោងចក្រ​អគ្គិសនី​ចិន ដែល​កំពុង​សាងសង់ ស្លាប់​យ៉ាងតិច ៦៧ នាក់

285
បុគ្គលិក​សង្គ្រោះ​ធ្វើ​ការនៅ​កន្លែង​គ្រោះ​ថ្នាក់នៃ​រោងចក្រ​អគ្គិសនី Fengcheng ក្នុង​ខេត្ដ​ជាំងស៊ី ភាគខាង​កើតចិន​ពីថ្ងៃ​ព្រហស្បតិ៍។ Afp

ក្រុងប៉េកាំងៈ ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួ បានរាយការណ៍ថា មនុស្សយ៉ាងតិច ៦៧ នាក់ ត្រូវបានស្លាប់នៅពេលដែលផ្នែកនៃស្ថានីយថាមពលមួយ ដែលកំពុងសាងសង់ក្នុងប្រទេសចិន បានបាក់រលំពីថ្ងៃព្រហស្បតិ៍ ជាគ្រោះថ្នាក់ខាងឧស្សាហកម្មចុងក្រោយបំផុត ក្នុងប្រទេស មួយដែលមានប្រវត្តិសុវត្ថិភាពអាក្រក់ និងធូររលុងមួយ។

ស៊ីនហួ បាននិយាយថាខឿនទ្រប៉មបាសាំងទឹកត្រជាក់មួយ បាន បាក់ធ្លាក់ចុះមកដីពីព្រឹកព្រលឹម ដោយធ្វើឲ្យជាប់មនុស្សក្នុងចំនួនច្រើននាក់នៅពីក្រោមវា។

ទូរទស្សន៍រដ្ឋ CCTV បានប្រកាសថា ចំនួនអ្នកស្លាប់បានឡើងដល់ ៦៧ នាក់ហើយ ដោយរបាយការណ៍ក្នុងតំបន់បាននិយាយថា មនុស្សម្នាក់នៅតែកំពុងបាត់ខ្លួន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន China Jiangxi Online ឲ្យដឹងថា មនុស្សប្រមាណ ៦៨ នាក់ នៅនឹងកន្លែងកើតហេតុ ក្នុងពេលការបាក់រលំបានកើតឡើង។

រូបភាពនៅកន្លែងកើតហេតុក្នុងក្រុង Fengcheng នៅខេត្តជាំងស៊ីភាគខាងកើតចិន បានបង្ហាញ នូវផ្ទាំងបេតុងពណ៌ប្រផេះ គ្រោង ឆ្អឹងដែក និងដែករួញចូលគ្នា បានញែកគ្នានៅលើគំនរនៅលើដីខាងក្នុងទីតាំងសំណង់រាងមូលដ៏ធំ សម្បើមនោះ។

បុគ្គលិកសង្គ្រោះមួករឹងក្នុងឈុត មានពន្លឺ បានសែងសាកសពពីទីតាំងនោះដែលរុំដោយក្រណាត់ពណ៌លឿង។ នាយកដ្ឋានអគ្គិភ័យខេត្តជាំងស៊ី និយាយក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានផ្ទៀងផ្ទាត់ ថា កិច្ចការសង្គ្រោះកំពុងដំណើរការ ហើយរថយន្តពន្លត់អគ្គិភ័យសរុប ៣២ គ្រឿង និងបុគ្គលិក ២១២ នាក់ ត្រូវបានគេពង្រាយទៅកាន់ទីកន្លែងកើតហេតុ។

មុននេះ ស៊ីនហួ បាននិយាយថា មនុស្សជាង ៤០ នាក់ ត្រូវបាន បញ្ជាក់ថា ស្លាប់មុនពេលកែប្រែរបាយការណ៍របស់ខ្លួនមកកាន់ ៤០ នាក់ ដោយបន្ថែមថា៖ «វាទំនង ជាកើនឡើងខណៈចំនួនមនុស្សដែលគេមិនដឹងនៅជាប់នៅទីនោះនៅឡើយ»។

ស៊ីនហួ បាននិយាយថា កម្មកររបួស ៥ នាក់ កំពុងត្រូវបានព្យាបាលក្នុងមន្ទីរពេទ្យ។

រដ្ឋការក្រុង Yichun ក្នុងតំបន់បាននិយាយនៅក្នុងគណនីប្រព័ន្ធ ផ្សព្វផ្សាយ ដែលបានផ្ទៀងផ្ទាត់ពី ឆ្នាំមុនថា ការសាងរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូង ១០០០ មេហ្គាវ៉ាត់ នៅឯស្ថានីយថាមពលអគ្គិសនី Ganneng Fengcheng បានចាប់ផ្តើមពីខែកក្កដា ឆ្នាំមុន និងត្រូវបានរំពឹងថា ចប់សព្វគ្រប់នៅដើមឆ្នាំ ២០១៨។

រដ្ឋការក្រុងនេះ បានបន្ថែមថា គម្រោងដែលបានពង្រីកនេះ ចំណាយសរុប ៧,៦៧ ពាន់លានយន់ (ប្រមាណជា១,១ពាន់លាន ដុល្លារអាមេរិក)។

វិយោគិនសំខាន់សម្រាប់គម្រោងពង្រីកពីមុនមួយនៅរោងចក្រ នេះ បានផ្អាកការលក់ភាគហ៊ុនរបស់ខ្លួនលើទីផ្សារហ៊ុន Shenzhen ពីរសៀលថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា «ព្រឹតិ្តការណ៍សំខាន់ទាំងនោះ» ដែលគេមិនបង្ហាញនឹងអាចមានឥទ្ធិពលចំពោះតម្លៃហ៊ុនរបស់ខ្លួន។

ហ៊ុនរបស់ខ្លួន បានធ្លាក់ចុះចំនួន ៣,៤១ ភាគរយនៅថ្ងៃត្រង់។ គ្រោះថ្នាក់ខាងឧស្សាហកម្មគឺជារឿងទូទៅនៅចិន ដែលស្តង់ដារសុវត្ថិភាព ជារឿយៗត្រូវបានគេអនុវត្តដោយធូររលុង៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

SHARE