ហុងកុង​ផ្តល់អាហារូបករណ៍​ថ្នាក់​បណ្ឌិត ២៣០ កន្លែង

304

ភ្នំពេញៈ អាហារូបករណ៍ថ្នាក់បណ្ឌិត ២៣០ កន្លែងទៅសិក្សានៅទីក្រុងហុងកុង ប្រទេសចិន លើមុខជំនាញ វិទ្យាសាស្រ្ដ ឱសថសាស្រ្ដ វិស្វកម្ម បច្ចេកវិទ្យា មនុស្សជាតិ វិទ្យាសាស្រ្ដសង្គម និងស្រាវជ្រាវពាណិជ្ជកម្ម ផ្ដល់ដោយក្រុមប្រឹក្សាផ្ដល់ជំនួយស្រាវជ្រាវ (Research Grants Council of Hong Kong University Grant) ក្នុងរយៈពេល ៣ឆ្នាំ ដល់និស្សិតបរទេស រួមទាំងកម្ពុជាផងដែរ។

យោងតាមលិខិត របស់អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង និងម៉ាកាវ បានឲ្យដឹងថា Research Grants Council of Hong Kong University Committee នៃទីក្រុងហុងកុង ប្រទេសចិន នឹងផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិត “Hong Kong PhD fellowship Scheme” ដល់និស្សិតបរទេស ដើម្បីបន្ដការសិក្សាថ្នាក់បណ្ឌិតក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ។

លិខិតដដែលបន្ដថា ភាគីហុងកុង នឹងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២០,០០០ HKD ប្រហែល ២,៦០០ ដុល្លារអាមេរិក រួមជាមួយនឹងប្រាក់ឧបត្ថម្ភ ចូលរួមសន្និសីទ និងធ្វើដំណើរទាក់ ទងនឹងការស្រាវជ្រាវចំនួន ១០,០០០ HKD ប្រហែល ១,៣០០ ដុល្លារអាមេរិក។

បេក្ខជនត្រូវបំពេញបែបបទរួចផ្ញើទៅ Research Grants Council of Hong Kong University Committee ឲ្យបានមុនថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៦។

ព័ត៌មានបន្ថែមអ៊ីមែល HKPF@ugc.edu.hk ឬ ចូលទៅកាន់ ៖ https://goo.gl/l8cA2s

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

SHARE