សាលា IT ល្បីៗ​​មួយ​ចំនួន មាន​លុយ​ចង់​រៀន​ក៏​មិន​ងាយ

168

ការមានលុយបង់ថ្លៃសិក្សាជារឿងមួយ ប៉ុន្តែគ្រឹះស្ថានសិក្សាមួយចំនួន បានកំណត់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងសម្រាប់សិស្សដែលចង់ចុះឈ្មោះសិក្សា បើទោះបីសិស្សនិស្សិតទាំងនោះមានលទ្ធភាពបង់ថ្លៃសិក្សាបានក៏ដោយ។

ខាងក្រោមជាគ្រឹះស្ថានសិក្សាមួយចំនួនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើការបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា ប៉ុន្តែសាលាទាំងនោះមានលក្ខខណ្ឌយ៉ាងតឹងរ៉ឹង មុនពេលសិស្សនិស្សិតអាចមានឱកាសចូលសិក្សាបាន។

សាលាអង្គការ Passerelles Numériques Cambodia អតីត CIST

pn-3

បង្កើតឡើងក្នុងឆ្នាំ ២០០៥ Passerelles Numériques Cambodia ជាសាលាអង្គការដែលជំនាញលើការបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យាដល់សិស្សនិស្សិតក្រីក្រកម្ពុជា។

សាលានេះជាគោលការណ៍ផ្ដោតតែទៅលើនិស្សិតក្រីក្រតែប៉ុណ្ណោះ ដែលមានសមត្ថភាពតែខ្វះលទ្ធភាពក្នុងការបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា។ សិស្សនិស្សិតដែលអាចសិក្សានៅសាលានេះបាន ត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលដូចជា ជាសិស្សដែលក្រីក្រពិតប្រាកដ ការធ្វើតេស្តទៅលើការសរសេរ ការធ្វើតេស្តផ្ទាល់មាត់និងការវាយតម្លៃផ្សេងទៀត។ សាលានេះតែងតែជ្រើសរើសសិស្សក្រីក្រជារៀងរាល់ឆ្នាំដែលទើបបញ្ចប់ថ្នាក់ទី ១២ ដើម្បីមានឱកាសអាចបន្តការសិក្សាជំនាញព័ត៌មានវិទ្យា ឈានទៅផ្លាស់ប្តូរជីវិតចាកឆ្ងាយផុតពីភាពក្រីក្រ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

itc-techno-cambodia4

ជាគ្រឹះស្ថានសិក្សារបស់រដ្ឋ ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិស្វកម្មនិងបច្ចេកវិទ្យាតាំងពីសម័យសង្គម។ ក្នុងចំណោមមុខជំនាញវិស្វកម្មនិងបច្ចេកវិទ្យា សាលានេះក៏មានភាពល្បីល្បាញ និងទទួលស្គាល់ពីសិស្សនិស្សិតសម្រាប់ការបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា។

ការសិក្សាបាន សិស្សនិស្សិតក៏តម្រូវឲ្យឆ្លងកាត់ការធ្វើតេស្តប្រលងយ៉ាងស្វិតស្វាញ ហើយចំនួនសិស្សដែលអាចសិក្សាក៏មានកំណត់។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

rupp11

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបណ្តុះបណ្តាលជំនាញចម្រុះទាំងផ្នែកសង្គម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ RUPP ក៏មានភាពល្បីល្បាញលើការបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា ដែលមួយឆ្នាំៗសាលាបានទទួលសិស្សចុះឈ្មោះជាច្រើន។ យ៉ាងណាសាលាក៏មានលក្ខខណ្ឌមួយចំនួន ដើម្បីសិស្សនិស្សិតអាចចុះឈ្មោះសិក្សាបានត្រូវជាប់មុខវិជ្ជាគណិត និងរូប និងក៏មានការប្រលងប្រជែងមួយចំនួនផងដែរ។

ប្រភព៖ Sabay

SHARE