ស្រី្តដែលមានឥទ្ធិពលបំផុត លើពិភពលោក ក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយ

258

ស្ត្រីដ៏អស្ចារ្យបំផុត ៣នាក់ ដែលមានឥទ្ធិពលលើពិភពលោក នៅក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយនេះ គឺស្រ្តីដ៏មានឥទ្ធិពលរួមមាន លោកស្រី Margaret Thatcher ដែលឈរលេខលំដាប់កំពូល លោកស្រី Marie Curie ឈរលំដាប់ទី ២ និងម្ចាស់ក្សត្រីចក្រភពអង់គ្លេស Elizabeth II ស្ថិតក្នុងលំដាប់ទី ៣។ ស្ត្រីទាំងបីទទួលបានការគាំទ្រយ៉ាងច្រើន ពីសម្លេងមនុស្សសរុបចំនួន ២០០០នាក់ នៅប្រទេសស្កត។

ក្រុមប្រវត្តិវិទូ Suzannah Lipscomb បានធ្វើការស្ទាបស្ទង់មតិនេះ ដោយឲ្យមនុស្ស ២០០០នាក់ ឆ្លើយនូវសំនួរ និងប្រាប់ឈ្មោះស្ត្រីដែលមានឥទ្ធិពល និងពូកែបំផុត មកពីវិស័យជាច្រើនខុសៗគ្នា រួមមាន នយោបាយ ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងសកម្មភាពសង្គមជាដើម។

ការស្ទាបស្ទង់មតិនេះ បានបង្ហាញឲ្យឃើញថា បុគ្គលិកដែលទទួលបានការបោះឆ្នោតច្រើន គឺជាស្រ្តីដែលធ្វើឲ្យមានការ ផ្លាស់ប្តូរក្នុងពិភពលោកយ៉ាងពិតប្រាកដ ជាជាងផ្តោតសំខាន់តែលើ អត្ថប្រយោជន៍របស់បុគ្គល។

ការស្ទាបស្ទង់មតិទៅលើក្មេងវ័យជំទង់ ចំពោះស្រី្តដែលមានឥទ្ធិពលបំផុតលើពិភពលោក ពួកគេផ្ដោតសំខាន់ទៅលើមហិច្ឆតា និងភាពជាអ្នកដឹកនាំមានភាពជាសំខាន់។ រីឯសម្រាប់ការស្ទាបស្ទង់មតិទៅលើមនុស្សវ័យចំណាស់ ចំពោះស្រី្តដែលមានឥទ្ធិពលបំផុត គឺគេមើលសំខាន់ទៅលើ ការមេត្តាករុណា។

ក្រុមប្រវត្តិវិទូ Suzannah Lipscomb បានលើកឡើងថា ការយល់ឃើញខុសគ្នាពីជំនាន់មួយ ទៅជំនាន់មួយទៀត គឺពិតជាគួរឲ្យចាប់អារម្មណ៍ និងមានអត្ថន័យណាស់ ដែលបានបង្ហាញថា បុគ្គលដែលព្យាយាមរកអ្វីដែលល្អបំផុត សម្រាប់អ្នកដទៃ គឺមានឥទ្ធិពលជាងបុគ្គលដែលមានមហិច្ឆតា សម្រាប់តែខ្លួនឯង។

គួរបញ្ជាក់ដែរថា លោកស្រី Margaret Thatcher ធ្លាប់ជានាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស នៅអំឡុងឆ្នាំ ១៩៧៩ ដល់ ១៩៩០ ដែលជាស្រ្តីនយោបាយដ៏ឆ្នើម និងមានឥទ្ធិពលបំផុត។ រាល់សកម្មភាពរបស់លោកស្រី Margaret Thatcher តែងតែចូលរួមបំផុសបំផុលយ៉ាងសកម្ម លើសកម្មភាពសង្គម ជាពិសេសគឺ សុខមាលភាព និងការរួបរួមគ្នាដើម្បីសុខសន្តិភាព៕

SHARE