សញ្ញា​ដែល​បញ្ជាក់​ថា គូស្នេហ៍​របស់​អ្នក​ស្រឡាញ់​តែប្រាក់

321

ប្រសិនបើអ្នកកំពុងតែសេពគប់មនុស្សស្រីណាម្នាក់ អ្នកគួរសង្កេតមើលសញ្ញាមួយចំនួនដែលបញ្ជាក់ថា នាងស្រឡាញ់លុយរបស់អ្នក។ បុរសគ្រប់រូបគួរតែសង្កេតមើលស្ថានភាព ដែលគាត់សង្ស័យពីគោលបំណងរបស់មនុស្សស្រី។ ប៉ុន្តែមិនត្រូវសង្ស័យចំពោះមនុស្សស្រីដែលមានស្នេហាពិតឡើយ។

អ្នកត្រូវកាត់សេចក្តីហេតុផលរបស់មនុស្សស្រីដោយប្រុងប្រយ័ត្នដោយមិនត្រូវជេរប្រមាថមនុស្សស្រីឡើយ។ ភាពបាត់បង់មនុស្សស្រីស្មោះត្រង់ និងជាមនុស្សល្អម្នាក់ដោយសារតែការសង្ស័យរបស់អ្នកពិតជារឿងមួយឆ្កួតបំផុត។

ចុងក្រោយបុរសគ្រប់រូប តែងតែចង់បាននារីដែលចេះជួយគាំទ្រពួកគេ ស្រឡាញ់ពួកគេដោយស្មោះ បើទោះជាហិរញ្ញវត្ថុរបស់គាត់ធ្លាក់ចុះ ឬដួលរលំក៏ដោយ។ ប៉ុន្តែមនុស្សស្រីគ្រប់រូបប្រហែលជាមិនអាចទទួលយករឿងបែបនេះបានឡើយ។ ប្រសិនបើអ្នកកំពុងតែចង់ដឹងពីធាតុពិតមនុស្សស្រីរបស់អ្នក ខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលបញ្ជាក់ថា នាងស្រឡាញ់លុយរបស់អ្នក៖

ទ្រព្យសម្បត្តិរបស់អ្នក

ប្រសិនបើនាងឧស្សាហ៍សួរពីប្រាក់ចំណូល និងប្រវត្តិហិរញ្ញវត្ថុរបស់អ្នកជាច្រើនដងក្នុងផ្លូវមិនល្អ នេះហើយដែលអ្នកត្រូវតែប្រយ័ត្នប្រយែង។ មិនថានាងសួរដោយផ្ទាល់ ឬដោយប្រយោលអំពីលុយរបស់អ្នកនោះទេ តែវាជាសញ្ញាមួយដែលបញ្ជាក់ថា នាងចង់បានលុយរបស់អ្នក។

និយាយកុហក

និយាយកុហកនាងថា អ្នកបាត់បង់ប្រាក់ដ៏ច្រើននៅក្នុងការរកស៊ី។ ធ្វើពុតជាដួលរលំ ហើយសង្កេតមើលប្រតិកម្មរបស់នាង។ ចំពោះមនុស្សស្រីល្អៗ យ៉ាចហោចណាស់ក៏អាចជួយរំលែកអារម្មណ៍ដល់អ្នក។ ប៉ុន្តែប្រសិនបើនាងព្យាយាមគេចមុខពីអ្នក អ្នកអាចនឹងងាយយល់ថា មិត្តស្រីរបស់អ្នកចង់បានលុយជាងចង់បានអ្នក។

ការចំណាយរបស់នាង

តើនាងធ្វើឱ្យអ្នកចំណាយច្រើនដែរទេ នៅពេលអ្នកចេញទៅខាងក្រៅជាមួយនាង? ពិតប្រាកដណាស់ នេះមិនមែនមានន័យថា នាងជាមនុស្សរិះទេ តែប្រសិនបើឥរិយាបថបែបនេះនឹងមិនដែលផ្លាស់ប្តូរ សូម្បីតែនៅពេលអ្នកគ្មានលុយ មានន័យថា នាងចង់បានលុយតែម្យ៉ាងគត់ពីអ្នក។

ពេលវេលាមានក្តីសុខ

សង្កេតមើល នៅពេលនាងមានក្តីសុខ និងនៅពេលនាងក្រៀមក្រំ។ ប្រសិនបើនាងមានក្តីសុខតែម្យ៉ាងនៅពេលអ្នកចេញលុយឱ្យនាង ហើយក្រៀមក្រំចិត្តនៅពេលអ្នកមិនបានចេញប្រាក់ឱ្យនាង ដូច្នេះអ្នកអាចវិភាគហេតុផលរបស់នាងបាន។

ការបង្ខំ និងការជម្រុញចិត្ត

នៅពេលមនុស្សស្រីបារម្ភពីអនាគតរបស់អ្នក នាងនឹងជម្រុញអ្នកឱ្យខំប្រឹងធ្វើការងារ និងប្រឈមមុខនឹងជីវិត។ ប៉ុន្តែប្រសិនបើនាងបារម្ភតែពីក្តីសុខរបស់នាងតែម្យ៉ាង ដូច្នេះនាងនឹងបង្ខំអ្នកឱ្យខំប្រឹងធ្វើការ៕

ប្រែសម្រួលដោយ៖ ដារ៉ា

SHARE