វិធី ៥ យ៉ាងក្នុងការព្យាបាលបុរសខ្សោយអវៈយវៈភេទ

560
រូបតំណាង

បើយោងទៅតាម Womenshealth ការរក្សាទម្ងន់ របបអាហារសមហេតុសមផល និងបង្កើនការធ្វើលំហាត់ប្រាណវាអាចជួយធ្វើឱ្យប្រសើរឡើងនូវភាពរឹងរបស់លឹង្គ ។
ការស្រាវជ្រាវត្រូវមួយបានធ្វើឡើងទៅលើបុរស ៧៦៥ នាក់ដែលមានអាយុចន្លោះពី ៣៥ ទៅ ៨០ឆ្នាំ នៅប្រទេសអូស្រ្ដាលីបានបង្ហាញថា មនុស្សមួយចំនួនដែលតស៊ូក្នុងការហាត់ប្រាណ និង ទទួលទាននូវរបបអាហារសមស្របបានធ្វើអោយជីវិតលើគ្រែរបស់ពួកគេប្រសើរឡើងជាលំដាប់ ។ លោកវេជ្ជបណ្ឌិតផ្នែកបុរស Darius Paduch នៅ New York-Presbyterian ក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Weill Cornell បានអោយដឹងថា ការសិក្សានេះគឹផ្ដោតសំខាន់ទៅលើបុរសដែលមានអាយុច្រើនស្របពេលដែលបញ្ហាខ្សោយប្រដាប់ភេទក៏កើតមានជាច្រើននៅលើបុរសក្មេងៗ ។

រូបភាពតំណាង
រូបភាពតំណាង

វិធីទាំង ៥ យ៉ាងខាងក្រោមនេះអាចជួយអោយប្រសើរឡើងនូវអវៈយវៈភេទរបស់លោកអ្នក៖
១-ទំងន់ៈ
បុរសធាត់លើសទំងន់មានកំរិតអ័រម៉ូន testosterone ទាប ដូច្នេះការរក្សាបាននូវសុខភាពល្អអាចជួយអោយប្រសើរឡើងនូវការឡើងរឹងរបស់លិង្គ ប្រសិនបើមានបញ្ហាជាមួយនឹងទម្ងន់ គួរសម្រកទម្ងន់វាអាចឱ្យប្រសើរឡើងនូវជីវិតផ្លូវភេទរបស់អ្នក ។

២-ដំណេកៈ
ការជះឥទ្ធីពលអាក្រក់តិច ឬច្រើនវាអាស្រ័យទៅលើការគេងរបស់លោកអ្នក ប្រសិនបើគេងមិនស្កប់ និងមានរំខានច្រើនវានឹងធ្វើអោយប៉ះពាល់ទៅដល់ការឡើងរឹងនៃលឹង្គ ។

៣-ការហាត់ប្រាណៈ
តាម Womenshealth បុុរសៗដែលចូលចិត្តការហាត់ប្រាណតែងតែមានចំណង់ផ្លូវភេទជាងបុរសដែលមានការធ្វើចលនាតិចតួច ការធ្វើលំហាត់ប្រាណគឺជាវិធីល្អបំផុតក្នុងការសម្រកទម្ងន់ និងការធាត់ជ្រុល ហើយក៏បានជួយបុរសមានទំនុកចិត្តលើខ្លួនឯងផងដែរ លើសពីនេះទៀតនៅពេលបញ្ចេញញើសវាបានបង្កើនអ័រម៉ូន testosterone ក្នុងរាងកាយដែលជាអ័រម៉ូនបង្កើនចំណង់ផ្លូវភេទរបស់បុរស ។

៤-របបអាហារៈ
របបអាហាររូបត្ថមសមស្របពិតជាសំខាន់ណាស់ នៅពេលកំរិត cholesterol ថយចុះវានឹងធ្វើអោយមានការកើឡើងនូវកំរិតអ័រម៉ូន testosterone ។

៥-ផឹកស្រាៈ
ទទួលទានស្រា ពី ១-២ កែវក្នុងមួយថ្ងៃអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូង ដែលជាហេតុផលមួយបណ្ដាលអោយអសមត្ថភាព ។ ទោះជាយ៉ាងណា ត្រូវប្រាកដថាមិនទទួលទានស្រាអោយស្រវឹងខួបនោះទេ ព្រោះវាជាសារធាតុដែលបង្អាក់ទៅដល់ប្រព័ន្ធប្រាសាទកណ្ដាលធ្វើអោយបាត់បង់នូវការរំញោចទៅដល់ផ្លូវភេទ ៕

ប្រភព៖ vnexpress
ប្រែសំរួលដោយ៖ salt Fish

SHARE