វិធីសាស្ត្រ​កំណត់​ភេទ​កូន​តាមបែប​វេជ្ជសាស្ត្រ​

541

មិនថាតែនៅក្នុងប្រទេសកម្ពុជា ឬនៅលើសាកលលោកនោះទេ មនុស្សជាច្រើនតែងមានការព្រួយបារម្ភទៅលើបញ្ហានៃការមិនអាចទទួលបានភេទកូនដូចក្ដីប្រាថ្នាដូចជាអ្នកខ្លះចង់បានកូនស្រី ហើយអ្នកខ្លះទៀតចង់បានកូនប្រុសជាដើម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ស្របទៅនឹងភាពរីកចម្រើននៃវិស័យសុខាភិបាល ជាពិសេសនៅលើផ្នែកវេជ្ជសាស្ត្រនោះ ក្ដីកង្វល់ខាងលើនេះលែងជាបញ្ហាទៀតហើយ ដ្បិតថាអ្នកជំនាញអាចមានវិធីសាស្ត្រដ៏ប្រសើរដែលអាចកំណត់ភេទកូនតបទៅនឹងការចង់បានរបស់លោកអ្នកនៅក្នុងអត្រាជោគជ័យមួយយ៉ាងខ្ពស់បំផុត។

ផ្អែកតាមការឱ្យដឹងពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង អ្នកជំនាញផ្នែកដំណោះស្រាយបញ្ហាគ្មានកូននៃមន្ទីរសម្រាកព្យាបាល កម្ពុជា ដែលមានឯកទេសខ្ពស់ និងឈានមុខគេលើផ្នែកបច្ចេកវិទ្យាជួយបង្កកំណើត (ព្យាបាលបុរស-ស្ត្រីគ្មានកូន) និងកំណត់ភេទកូន ដែលស្ថិតនៅអគារលេខ31 ផ្លូវ178 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះក្ដីបារម្ភខាងលើនេះ បច្ចុប្បន្ន អ្នកជំនាញបានរកឃើញដំណោះស្រាយយ៉ាងប្រសើរជាមួយនឹងវិធីសាស្ត្រដូចខាងក្រោម ៖

ការកំណត់ភេទកូនតាមបែបវេជ្ជសស្ត្រ គឺជាផ្នែកមួយនៃការបង្កកំណើតកូនក្នុងកែវ។ ដូចនេះ គូស្វាមី-ភរិយា ត្រូវពិនិត្យសុខភាពបន្តពូជជាមុនសិន ដូចជាខាងស្ត្រីត្រូវពិនិត្យមើលអ័រម៉ូននិងអេកូសាស្ត្រ ដោយឡែកសម្រាប់ខាងបុរសវិញត្រូវពិនិត្យមើលទឹកកាមជាដើម។ បន្ទាប់ពីទទួលបានលទ្ធផលគ្រប់គ្រាន់ហើយ អ្នកជំនាញតម្រូវឱ្យភាគីខាងស្ត្រីធ្វើតាមដូចខាងក្រោម ៖

– ការចាក់ថ្នាំផ្ញោចពងញី ឬអូវុល (ovarian stimulation) : ជាការចាក់ថ្នាំអ័រម៉ូន ដើម្បីឱ្យកន្សោមពងស្ត្រី (Ovary) ផលិតអូវុលឱ្យបានច្រើន ប្រមាណជា10-15អូវុល។ គួរគត់សម្គាល់ថា តាមលក្ខណៈធម្មជាតិ ស្ត្រីធ្លាក់អូវុលតែមួយប៉ុណ្ណោះក្នុងមួយខែ។

how-to-prepare-gender-surprsie-2160x1200

– ក្រោយពីចាក់ថ្នាំផ្ញោចពងញី : នៅពេលទំហំពងញី (follicle size) ធំចន្លោះ15-18 mm ហើយនោះ អ្នកជំនាញនឹងធ្វើការបូមយកពងញីនោះចេញមកក្រៅ (egg collection) ដើម្បីយកមកបង្កកំណើត ជាមួយស្ពែម (មេជិវិតរបស់បុរស)។ បន្ទាប់ពីបានបង្កកំណើត និងចញ្ចឹមកោសិកាកូនបានអាយុ 5 ទៅ 6 ថ្ងៃហើយនោះអ្នកជំនាញខាងបង្កកំណើត (Embryologist) នឹងធ្វើការច្រឹបយកកោសិកាកូននោះបន្តិច ( trophectoderm biopsy) ដើម្បីយកទៅវិភាគ ។ សម្រាប់កោសិកាកូនដែលបានច្រឹបរួចហើយ នឹងត្រូវបានបង្កក និងរក្សាទុក។ លទ្ធផលនៃការច្រឹបកោសិកាកូននោះនឹងបញ្ជាក់បានថា កោសិកាកូនមានក្រូម៉ូសូមធម្មតា ឬមិនធម្មតា ជាភេទស្រី ឬភេទប្រុស។

– នៅដំណាក់កាលចុងក្រោយនៃការកំណត់ភេទកោសិកាកូន : គឺការដាក់បញ្ចូលទៅវិញនូវកោសិកាកូនដែលប្រាថ្នាចង់បាន។ មានន័យថា ប្រសិនបើគូស្វាមី-ភរិយា ចង់បានកូនស្រី អ្នកជំនាញនឹងបញ្ចូលកោសិកាកូនស្រីដែលមានក្រូម៉ូសូមធម្មតាទៅក្នុងស្បូន ប៉ុន្តែប្រសិនគូស្វាមី-ភរិយាចង់បានកូនប្រុស នោះអ្នកជំនាញនឹងបញ្ចូលកោសិកាកូនប្រុស ដែលមានក្រូម៉ូសូមធម្មតាចូលទៅក្នុងស្បូនស្ត្រីដូចគ្នា។ គួរកត់សម្គាល់ថាក្រោយពីមានផ្ទៃពោះដោយការបញ្ចូលកោសិកាកូនដែលបានកំណត់ភេទរួចនោះ គភ៌ដែលនៅក្នុងផ្ទៃពិតជាមានភេទដូចការគ្រោងទុករហូតដល់អត្រា99.99%។

– ការថែទាំ និងរក្សាគភ៌ : ជាដំណាក់កាលចុងក្រោយ បន្ទាប់ពីមានការតាំងគភ៌នៅក្នុងស្បូនស្ត្រី ដែលជាម្តាយចាំបាច់មានការយកចិត្តទុកដាក់ក្នុងការថែទាំដូចទៅនឹងការមានកូនតាមបែបធម្មជាតិដែរ រាប់ទាំងការទទួលទានអាហារ និងការអនុវត្តសកម្មភាពប្រចាំថ្ងៃ ការប្រើប្រាស់ឱសថ ក៏ដូចជាការពិនិត្យ តាមដានការលូតលាស់របស់ទារកក្នុងផ្ទៃដោយម៉ាស៊ីអេកូសាស្ត្រ ជារៀងរាល់ខែ។ ចូរចង់ចាំថា ការថែទាំសុខភាពមាតានិងទារកដែលទទួលបានពីការបង្កកំណើតតាមបែបវេជ្ជសាស្ត្រ និងការបង្កកំណើតតាមបែបធម្មជាតិគឺមានលក្ខណៈដូចគ្នា និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ត្រីជាមាតានោះឡើយ៕

ប្រភព៖ lareine

SHARE