ការរួមភេទមិនគ្រប់គ្រាន់ធ្វើអោយបុរសប្រឈមនឹងជំងឺច្រើនប្រភេទ

421
រូបភាពតំណាង

មនុស្សប្រុសដែលមិនបានទទួលការរួមភេទយូរអាចប្រឈមមុខនឹងជំងឺជាច្រើនដូចជា ជំងឺធ្លាក់ទឹកចិត្ត បញ្ហាងាប់លឹង្គ ឬក៏មហារីកក្រពេញប្រូស្ដាត ។
យោងតាម Medicalnewstoday ការរួមភេទបានជួយការពារសុខភាពបន្តពូជរបស់បុរស ហើយបុរសដែលមិនបាន “ហាម” ទទួលការរួមភេទអាចប្រឈមនឹងហានិភ័យជាច្រើន៖

រូបភាពតំណាង
រូបភាពតំណាង

កាត់បន្ថយកំរិត Oxytocin៖ លោកបណ្ឌិតចិត្តវិទ្យា Les Parrott អោយដឹងថា អាពាហ៍ពិពាហ៍ដោយគ្មានការរួមភេទញឹកញាប់ធ្វើឱ្យបុរសមានអារម្មណ៍ថាបាត់បង់តម្លៃលើខ្លួនឯង កាត់បន្ថយកំរិតអុកស៊ីតូស៊ី ដែលជាប្រភេទអ័រម៉ូនត្រូវបានផលិតមួយនៅពេលដែលឈានដល់ចំនុចកំពូលរបស់មនុស្ស និង អ័រម៉ូនតំណភ្ជាប់ផ្សេងៗទៀត ។ ក្រៅពីនេះ ក្នុងករណីស្ថានភាពអូសបន្លាយរយៈពេលយូរវានឹងក្លាយទៅជាបន្ទុកផ្លូវចិត្តសម្រាប់គូស្វាមីភរិយាដោយមានការព្រួយបារម្ភមួយក្នុងចំណោម ពីរ នាក់នឹងស្វែងរកការទំនាក់ទំនងខាងក្រៅដើម្បីបំពេញតំរូវការ ។ ទោះជាយ៉ាងណាបើយោងតាមលោកLes Parrott ថាមិនមានន័យថាគូស្វាមីភរិយាដែលមិនបានរួមភេទជាមួយគ្នាមិនមានសុភមង្គលនោះទេ  គាត់បន្តថា “ការរួមភេទគឺគ្រាន់តែបង្ហាញភាពស្និទ្ធស្នាលរវាងគូស្វាមីភរិយា ថើប កាន់ដៃ ការដូមិនបានរំពឹងទុកផងដែរថាការសរសើរក៏អាចជួយប្តីប្រពន្ធមានមនោសញ្ចេតនាជ្រាលជ្រៅផងដែរ” ។
ងាយរងនូវជំងឺផ្ដាសាយ និង គ្រុនក្ដៅ៖ ការរួមភេទអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ បុរសដែល “រួមភេទ” តិចតួចអាចនឹងបាត់បង់នូវឳកាសដើម្បីទទួលយកផលប្រយោជន៍មួយនេះ ។ ស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Wilkes រដ្ឋ Pennsylvania សហរដ្ឋអាមេរិកបានរកឃើញថាអ្នកដែលរួមភេទមួយទៅពីរដងក្នុងមួយសប្តាហ៍បានកើនឡើង immunoglobulin អង្គបដិបក្ខ A (IgA) ៣០ភាគរយ ខ្ពស់ជាងអ្នកដែលរួមភេទ តិចតួចឬមិនបាន IgA កើនឡើងខ្ពស់មានភាពធន់ទ្រាំទៅនឹងការជ្រៀតចូលនៃមេរោគ និងការការពាររាងកាយពីជំងឺឆ្លងជាច្រើន ។

រូបភាពតំណាង
រូបភាពតំណាង

ព្រួយបារម្ភច្រើន៖ ការស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រនៅ Scotland បង្ហាញថាបុរសជៀសវាងពីការរួមភេទកំពុងជួបប្រទះនឹងស្ថានភាពស្ត្រេសជាងអ្នកដែលរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ។ ក្រុមនេះបាននិយាយថាការរួមភេទ ខួរក្បាលនឹងបញ្ចេញអ័រម៉ូន endorphins និងអារម្មណ៍វិជ្ជមាននាំមកនូវ Oxytocin ជួយអោយមានអារម្មណ៍ថាមានផាសុខភាព និងមានសុទិដ្ឋិនិយមកាន់តែច្រើន ។
ការងាប់ប្រដាប់ភេទ៖ ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងកាសែត American Journal of Medicine បានបង្ហាញថា បុរសដែលមានការរួមភេទទៀងទាត់អាចជួយបន្ថយហានិភ័យនៃបញ្ហាងាប់លិង្គបាន អ្នកនិពន្ធបានពន្យល់ថា យន្តការនៃសកម្មភាពសាច់ដុំលិង្គក៏ដូចជាសាច់ដុំដទៃទៀត ការរួមភេទទៀងទាត់អាចជួយថែរក្សា “សម្បទា” ដែលស្រដៀងគ្នាទៅនឹងលំហាត់ប្រាណជួយរក្សាភាពរឹងមាំ ។
ការកើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត៖ បុរសឈប់រួមភេទនឹងបោះបង់អត្ថប្រយោជន៍វិជ្ជមានជាច្រើនសម្រាប់សុខភាពក្រពេញប្រូស្តាត តាមការស្រាវជ្រាវរបស់សមាគមផ្នែកតំរងនោមអាមេរិចបានណែនាំថាបុរសដែលរួមភេទទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានដល់ទៅ ២០ភាគរយ ដោយសារការបញ្ចេញទឹកកាមជាញឹកញាប់ដែលជាការចាក់ចេញនូវសារធាតុគ្រោះថ្នាក់ដល់ក្រពេញប្រូស្តាត ៕

ប្រភព៖ vnexpress
ប្រែសំរួលដោយ៖ Salt Fish

SHARE