Kodak ផលិត Smartphone ដំបូងរបស់ខ្លួនដោយផ្តោតទៅលើការថតរូបជាចំបង

Kodak គឺជាក្រុមហ៊ុនផលិតកាម៉េរ៉ាដ៏ល្បីល្បាញ ប៉ុន្តែមិនអាចសម្របខ្លួនទាន់ទៅនឺងសម័យឌីហ្ស៊ីថល ប៉ុន្តែហាក់ដូចជាអាចស្តារមុខមាត់របស់ខ្លួនឡើងវិញបានតាមរយះការផលិតនូវSmartphone ដំបូងរបស់ខ្លួន

1259

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុនKodak បានដាក់បង្ហាញនូវ Smartphone ដំបូងរបស់ខ្លួនមានឈ្មោះថា Kodak Ektra ។ ទូរស័ព្ទSmartphone នេះប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយផ្តោតទាំងស្រុងទៅលើការថតរូប ។ វាមានកាម៉េរ៉ាទំហំ ២១មេហ្កាភិចស៊ែល និងកាម៉េរ៉ាទំហំ១៣មេហ្កាភិចស៊ែល បើប្រៀបធៀបទៅនឹងSmartphone ដទៃទៀតដែលមានកាម៉េរ៉ាទំហំត្រឹមតែ១២មេហ្កាភិចស៊ែលដូចជាIphone7 ជាដើម ។ បច្ចុប្បន្ននេះវាមានលក់តែនៅក្នុងប្រទេសអង់គ្លេសតែមួយគត់ ហើយនឹងទៅដល់សហរដ្ឋអាមេរិចក្នុងរយះពេលប៉ន្មានខែខាងមុខ ។

1

វាមានរូបរាងដូចជាកាម៉េរ៉ាKodakកាលពីមុន បំពាក់ដោយ f/2.0 aperture lens ហើយស្រោបស្បែកនៅលើតួនិងគែមដែលកោង ងាយស្រួលក្នុងការកាន់ និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ ៣២Gb ។ នៅលើតួរបស់វាមានប៊ូតុងកាម៉េរ៉ាសំរាប់ចុចនៅពេលថតរូប ព្រមទាំងមានកង់បង្វិលដែលអាចឲ្យយើងផ្លាស់ប្តូរsetting នៅទីនោះបាន ។

2

ប៉ុន្តែមិនមែនអ្វីគ្រប់យ៉ាងនៅលើSmartphoneនេះ សុទ្ធតែមានលក្ខណះហួសសម័យនោះទេ យើងនឹងឃើញ USB port នៅលើចំហៀងតួរបស់វាដែលមានភាពងាយស្រួលក្នុងការបញ្ជូនរូបថតទៅកាន់កំព្យូទ័រ ។

Kodak បានចាប់ដៃគូរជាមួយនឹង App ជាច្រើនដូចជា Snapseed ជាដើមដែលអាចធ្វើឲអ្នកមានភាពងាយស្រួលក្នុងការedit រូបថតផងដែរ ។

3

បច្ចុប្បន្ន Kodak Ektra ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ប៉ុន្តែនៅមិនទាន់ដឹងច្បាស់នៅឡើយថាអ្នកប្រើប្រាស់អាចនឹងupgrade ទៅប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat បានឬអត់ ។

នៅខណះនេះ Kodak ប្រហែលជាមិនអាចទាក់ទាញអ្នកប្រើប្រាស់ពី Samsung និង Apple បានទេ ប៉ុន្តែវាអាចជាចំនុចចាប់ផ្តើមក្នុងការលក់ទៅដល់អ្នកជក់ចិត្តក្នុងការថតរូបដែលមិនចង់កាន់កាម៉េរ៉ាតែម្យ៉ាង ។

SHARE