​ក្បួន​សាកថ្ម​ទូរស័ព្ទ​ឱ្យ​បាន​ត្រឹមត្រូវ រាប់​បញ្ចូល​ទាំង​តំណម

566

១) កុំសាកថ្ម ចាប់ពី ០% ទៅ ១០០%

ក្បូនច្បាប់នៃថ្មប្រភេទ Li-Ion គឺត្រូវរក្សាការសាកថ្មឱ្យនៅត្រឹម ៥០% ឬច្រើនជាងនេះ រាល់ពេលសាកថ្ម។ ប៉ុន្តែកុំសាកថ្ម រហូតទាល់តែគ្រប់ ១០០%។ វាមិនប៉ះពាល់ដល់ថាមពលប្រើប្រាស់អ្វីនោះទេ ប៉ុន្តែនឹងធ្វើឱ្យអាយុកាលប្រើប្រាស់របស់ថ្ម ឆាប់អស់ ឬខូច (lifespan)។ ដូច្នេះ នេះគ្រាន់តែជាសារចែករំលែកបទពិសោធន៍ថ្ម Li-Ion ឱ្យប្រិយមិត្តបានយល់ដឹងប៉ុណ្ណោះ។ ការសាកថ្ម Li-ion ប្រហែលចាប់ពី ៤០% ទៅ ៨០% គឺល្មមស័ក្ដិសម ទាំងរក្សាថាមពលទុកប្រើនៅលើស្មាតហ្វូន និងអាចប្រើប្រាស់ថ្មបានយូរឆ្នាំ តែក៏កុំឱ្យថ្ម ស្រកនៅសល់តិចជាង ២០% នោះ។

២) តើនៅពេលណា ទើបគួរសាកថ្មឱ្យពេញ ១០០%?

អ្នកជំនាញបានឱ្យដឹងថា អ្នកសាកថ្មពី ០% ទៅ ១០០% (គឺជាមួយវដ្ដជីវិត នៃការសាកថ្ម)។ លក្ខណៈនេះ វាដូចទៅនឹង ការ Restart កុំព្យូទ័រ ឬប្រៀបធៀបដូចជា ការដែលមនុស្សធ្វើដំណើរការកម្សាន្តថ្ងៃហូលីដេអីចឹង។ បើដូច្នេះ ថ្មនឹងឆាប់អស់អាយុកាលក្នុងការប្រើប្រាស់។

៣) តើគួរតែ រកវីធិសាស្ត្រសាកថ្មឱ្យឆាប់ពេញ?

ទូរស័ព្ទ Android ជាច្រើនមាននូវមុខងារមួយ ដែលអាចឱ្យអ្នកប្រើ ធ្វើការសាកថ្មលឿន ឆាប់ពេញ។ ក្រុមហ៊ុន Samsung ក៏បានអភិវឌ្ឍ បច្ចេកវិទ្យា ultra fast charging រួចទៅហើយ។ រីឯ Motorola ក៏មានបច្ចេកវិទ្យារបស់ខ្លួន គឺ Droid Turbo ដែលអាចសាកថ្មទូរស័ព្ទត្រឹមតែ ១៥នាទី អាចប្រើបានហូតដល់ ៨ម៉ោង។

ចំណែក HTC មាននូវមុខងារ Rapid Charger 2.0 បំពាក់នៅលើស្មាតហ្វូនទំនើបៗដូចជា One M8, One E8 និង Desire Eye ធ្វើឱ្យស្មាតហ្វូនអាចសាកថ្មចូលលឿនជាងការសាកថ្មថាមពលដល់ទៅ ៤០%។ យ៉ាងណា ទូរស័ព្ទ iPhone ទាំងស៊េរីចាស់ និងថ្មី គឺពុំមានមុខងារសាកថ្មលឿន Fast charging នេះទេ ប៉ុន្តែឈីប Qualcomm PMIC គឺមានភាពឆ្លាតវៃរបស់វាគ្រប់គ្រាន់ ក្នុងការដែលអ្នកប្រើដុំសាកថ្មដែលមានកម្រិត amp ធំជាង ដុំសាកហ្ស៊ីន ដោយគ្មានបញ្ហា (ដូចជាដុំសាក iPadត្រូវបានយកមកប្រើដើម្បីសាកថ្ម iPhone ជាដើម) ហើយវាជារឿងល្អមួយ ពីព្រោះ មុខងារសាកថ្មលឿន នឹងធ្វើឲ្យថ្ម Li-ion ឆាប់ឡើងកម្ដៅ ហើយអាចធ្វើឱ្យថ្ម ឆាប់ខូច ឬប៉ោង។

បើយោងតាមហេតុផលដដែលនេះ ដូច្នេះគួរកុំទុកទូរស័ព្ទសាកថ្មចោលក្នុងរថយន្ត ឬដាក់ទូរស័ព្ទសាកថ្មនៅជាប់ឡកម្ដៅ។ ថ្មក្ដៅ នឹងឆាប់ប៉ះពាល់ដល់អាយុកាលប្រើប្រាស់បាន។ ដូច្នេះ ប្រសិនជាអាច អ្នកគួរបិទមុខងារ fast charging ពីទូរស័ព្ទ Android របស់អ្នក ប្រហែលយល់ថា ពុំចាំបាច់ត្រូវការបញ្ចូលថ្មឱ្យលឿនពេកនោះទេ។

៤) តើ ប្រើឆ្នាំងសាកថ្មអ្វីក៏បាន?

អ្វីដែលត្រឹមត្រូវ និងមិនបង្កជាបញ្ហានោះ គឺត្រូវប្រើប្រាស់ឆ្នាំងសាកថ្ម ដែលភ្ជាប់មកស្រាប់ជាមួយទូរស័ព្ទ។ ប្រសិនអ្នក បាត់ ឬខូចឆ្នាំងសាក អាចស្វែងរករបស់ហ្សីនវិញ ឬប្រសិនចង់ស្វែងរកម៉ាកផ្សេងប្រើ ត្រូវប្រាកដថា តើម៉ាកឆ្នាំងសាកនោះ ត្រូវបានណែនាំដោយក្រុមហ៊ុនផលិតទូរស័ព្ទរបស់អ្នកដែរឬទេ។ កន្លងទៅ ធ្លាប់មានសេចក្ដីរាយការណ៍អំពីករណី ទូរស័ព្ទឡើងកម្ដៅខ្លាំងពេលកំពុងសាកថ្មទូរស័ព្ទ និងរហូតដល់ផ្ទុះឆេះ ដោយសារការប្រើឆ្នាំងសាកពុំមែនជារបស់ហ្សីន ឬរបស់ក្រុមហ៊ុនទូរស័ព្ទផ្ទាល់។

smartphone-battery

ប្រភព៖ pcadvisor
ប្រែសំរួលដោយ៖ Kaka

SHARE