រូបភាពកុមារាហ្កាណាម្នាក់នៅលើបណ្តាញអ៊ិនធឺណិតរកមូលនិធិបានរាប់ពាន់ដុល្លារក្នុងរយះពេលតែ២៤ម៉ោង

    ទឹកមុខមាំបង្ហាញពីការយកចិត្តទុកដាក់របស់កុមារាតូចម្នាក់នេះបានធ្វើឲ្យរូបភាពរបស់គាត់ត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញអ៊ិនធឺណិតហើយអាចរកបានមូលនិធិដើម្បីផ្គត់ផ្គង់ការសិក្សាររបស់ក្មេងៗនៅក្នុងភូមិទាំងមូល

    318

    កុមារាជេក (Jake) បានក្លាយជាសិស្សសាលាដ៏ល្បីបំផុតម្នាក់នៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីមនុស្សម្នាចាប់ផ្តើមចែករំលែករូបថតរបស់គាត់នៅលើបណ្តាញអ៊ិនធឺណិតដោយប្រៀបប្រដូចលេងរូបគាត់ទៅនឺងនេះនឹងនោះគ្រប់បែបយ៉ាងទាំងអស់រាប់តាំងពីជាគ្រូបង្រៀនបើកបរ រហូតដល់ជាសន្តិសុខជាដើម ប៉ុន្តែកុមារាជេកដែលរស់នៅក្នុងភូមិតូចមួយនៃតំបន់ភាគខាងកើតប្រទេសហ្កាណាមិនបានដឹងពីភាពល្បីល្បាញរបស់ខ្លួននោះទេ ។ តាមពិតទៅរហូតមកដល់ថ្ងៃពុធនេះសូម្បីតែអ្នកដែលបានថតរូបឲ្យជេកក៏មិនបានដឹងពីរឿងនេះដែរ ។

    លោក Carlos Cortes ជាអ្នកថតរូបបានធ្វើដំណើរទៅកាន់ប្រទេសហ្កាណាកាលពីឆ្នាំ២០១៥ ដើម្បីផលិតឯកសារស្តីអំពីលោកSolomon Adufah ដែលជាសិល្បះករមួយរូបដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសកំនើតរបស់ខ្លួនវិញ ។

    កុមារាជេកមានអាយុបួនឆ្នាំ ស្ងៀមស្ងាត់ អៀនប្រៀន តែមានទេពកោសល្យ
    កុមារាជេក ស្ងៀមស្ងាត់ អៀនប្រៀន តែមានទេពកោសល្យ

    រូបថតរបស់ជេកកាលនោះគាត់មានអាយុបួនឆ្នាំ ត្រូវបានថតដោយលោកCortes នៅក្នុងពេលដែលលោក Adufah កំពុងបង្រៀនមុខវិជ្ជាសិល្បះនិងគំនិតច្នៃប្រឌិតដល់ក្មេងៗទាំងនោះ ។

    លោក Cortesបានប្រាប់សារពត៌មានBBCថា “ខ្ញុំបានថតរូបជេកចំពេលដែលគេកំពុងតែរៀន។ គេពិតជាមានទឹកមុខសញ្ជប់សញ្ជឹងខ្លាំងណាស់” ។

    ក្រោយមកបុរសទាំងពីរនាក់នេះបានវិលត្រលប់មកសហរដ្ឋអាមេរិកវិញដោយមិនបានដឹងខ្លួនថាពូកគាត់បថតបានរូបអនាគតតារានោះទេ ប៉ុន្តែរូបភាពកុមារាម្នាក់នេះត្រូវបានគេចែករំលែកពីមួយទៅមួយបន្ទាប់ពីលោក Adufah បង្ហោះនៅលើគណនីInstagramរបស់គាត់ ។ នៅពេលគាត់ដឹងថារឿងនេះបានល្បីសុសសាយ គាត់មិនដឹងថាត្រូវប្រតិកម្មតបយ៉ាងណានោះទេដោយបារម្ភថាពូកគេគ្រាន់តែលេងសើចជាមួយនឹងរឿងរបស់ជេកតែប៉ុណ្នោះ ។

    adufah
    លោក Solomon Adufah ថតរូបជាមួយក្មេងៗ ហើយជេកអង្គុយនៅជួរមុខគេ

    លោកAdufahបានប្រាប់សារពត៌មានBBCថា “ខ្ញុំបានគិតថាខ្ញុំនឹងមិនឆ្លើយតបអ្វីទាំងអស់ ប៉ុន្តែក្រោយមកខ្ញុំនឹកឃើញថា តើវាយ៉ាងម៉េចទៅវិញប្រសិនបើចំនូនLikeទាំងអស់នេះប្រែក្លាយទៅជាមូលនិធិពិតៗដើម្បីជូយដល់អ្វីមួយ?” ។ ជេកនិងមិត្តភក្តិរបស់គាត់រស់នៅក្នុងភូមិដាច់ស្រយ៉ាលមួយ ហើយនៅទីនោះគ្រួសារមួយចំនួនមិនមានលទ្ធភាពបញ្ជូនកូនទៅសាលារៀនទេ។ លើសពីនេះទៀត នៅសាលាបឋមសិក្សាមានការខ្វះខាតសម្ភារះសិក្សា ។

    លោកCortesនិយាយថា”ខ្ញុំចាំបានថាមានថ្ងៃមួយពួកយើងបានចំនាយពេល២០នាទីគ្រាន់តែដើម្បីរកខ្មៅដៃឲ្យក្មេងៗទាំងអស់នោះ។ នោះហើយគឺជាគោលដៅនៃយុទ្វនាការរបស់យើង ។

    ដូច្នេះហើយលោកAdufahដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីអាយុ១៦ឆ្នាំបានបង្កើតយុទ្ធនាការរៃអង្គាសមូលនិធីមួយដោយសង្ឃឹមថាជេកនឹងជាមូលហេតុជួយជម្រុញអោយមនុស្សទាំងអស់នោះប្រែក្លាយការlikeរបស់ពួកគេទៅជាប្រាក់ឧបត្ថម្ភជួយដល់ការសិក្សាររបស់ជេកនិងក្មេងៗដទៃទៀតនៅក្នុងភូមិ ។

    នៅក្នុងរយះពេលតែ២៤ម៉ោង យុទ្ធនាការនោះរៃអង្គាសប្រាក់បាន២០០០ដុល្លារ គឺស្មើនឹង១០ភាគរយនៃគោលដៅរបស់យុទ្ធនាការ ។

    SHARE