រូបថតមួយសន្លឹកពី ឱក សុគន្ធកញ្ញា និង រ៉េតធី ដូណា ធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំង!

361

រូបថតដែលមានអត្ថន័យជ្រាលជ្រៅមួយសន្លឹកដែលត្រូវបានលោក រ៉េតធី ដូណា ជាអ្នកនិពន្ធ បទភ្លេង និង ជាតន្ត្រីករល្បីឈ្មោះថតជាមួយកំពូលតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា ហើយ ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការចាប់អារម្ម ណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុកដែលជាប្រិយមិត្តរបស់អ្នកទាំង ពីរ ។

រូបថតដ៏កម្រមួយសន្លឹកដែលលោក រ៉េតធី ដូណា ថតសែលហ្វី (Selfie) ជាមួយកញ្ញា ឱក សុគន្ធកញ្ញា ដែលនាងកំពុងតែអង្គុយបញ្ចេញស្នាមញញឹមនៅពីក្រោយខ្នងដោយអ្នកទាំងពីកំ ពុងតែពាក់កាសស្តាប់តន្ត្រីនៅពីលើក្បាលនោះបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ព្រោះ គេខានបានឃើញអ្នកទាំងពីរនេះនៅក្បែរគ្នាជាយូរណាស់មកហើយ ។ ភ្ជាប់ជាមួយនឹងរូបថតដ៏កម្រ នេះលោក រ៉េតធី ដូណា បានសរសេរសារជាភាសាអង់គ្លេសយ៉ាងខ្លីថា «Recording my new song» ។

15541688_440010386123067_5935611111146515987_n

រូបថតមួយសន្លឹកដ៏មានអត្ថន័យរបស់អតីតគូស្នេហ៍រូបនេះត្រូវបានប្រិយមិត្តនៅក្នុងហ្វេសប៊ុកជាច្រើនបាន Comments ថា អ្នកទាំងពីរសមគ្នាណាស់បងបង ហើយអ្នកខ្លះថា សមគ្នាណាស់ស្នេហាចាស់ ចំណែកអ្នកខ្លះទៀតថា សរសើរបងដែលធ្វើចិត្តបាន ជាដើម ។

តាមរយៈសកម្មភាពបែបនេះគេអាចសន្និដ្ឋានបានថា អ្នកទាំងពីទោះជាកន្លងមកបានផ្តាច់ទំ នាក់ទំនងជិតស្និតដែលគេហៅថា ជាគូស្នេហ៍នឹងគ្នាក៏ដោយក៏បច្ចុប្បន្នអ្នកទាំងពីរនៅតែមានទំនាក់ ទំនងការងារនឹងគ្នាមិនអាចខ្វះបានដដែល គ្រាន់តែមិនជិតស្និតដូចកាលពីមុនតែប៉ុណ្ណោះ ។

15589653_440010449456394_7144359745780094748_n

15590513_440010382789734_778730585333291812_n

សូមរំឭកបន្តិចថា កន្លងមករវាងកញ្ញា ឱក សុគន្ធកញ្ញា និង លោក រ៉េតធី ដូណា ត្រូវ បានគេចាត់ទុកថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា តែក្រោយមកពួកគេបានបែកគ្នាទៅវិញ ហើយរាល់ ទំនាក់ទំនងក៏បានឃ្លាតឆ្ងាញពីគ្នាផងដែរ ។ ក្រោយពីបែកបាក់ពីលោក រ៉េតធី ដូណា រួចមកតារា ចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ ដែលជាអ្នកចម្រៀងរួមផលិតកម្មនោះត្រូវ បានគេសង្ស័យថា អ្នកទាំងពីរបានបង្កើតទំនាក់ទំនងស្នេហានឹងគ្នា ព្រោះរាល់សកម្មភាពទាំងការ សម្តែង និង ក្រៅការសម្តែងអ្នកទាំងពីរហាក់ដូចជាស្និតស្នាល និង ផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ។

ប៉ុន្តែភាពស្និតស្នាលរបស់អ្នកចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ រហូតមកដល់ ពេលនេះមានអ្នកខ្លះនិយាយថា អ្នកទាំងពីរធ្វើជាស្និតស្នាលផ្អែមល្ហែមនឹងគ្នាបែបនេះ គឺមិនមែនជាគូ ស្នេហ៍ពិតប្រាកដនោះទេ គឺពួកគេធ្វើបែបនេះគ្រាន់តែដើម្បីឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្ររប ស់ពួកគេតែប៉ុណ្ណោះ ៕

ប្រភព៖ ប្រជាប្រិយ 
ដោយ៖ យ៉ានុ

15665698_440010289456410_1237707939233193082_n

15541406_440010426123063_7091188131965026563_n

SHARE