ជួប​ជាមួយ​គោ​ខ្ពស់បំផុត​កម្ពស់ ១,៩៥ ម៉ែត្រ ទម្ងន់ ១០៤១ គីឡូ

374
​គោ​ស្ទាវ​ដ៏ធំ​ខុស​ប្រក្រតី​ស៊ីស្មៅ ៤៥ គីឡូ ផឹក​ទឹក ៣៨០ លីត្រ​ និងជុះ ៧០ គីឡូ

ក្រុងអូរ៉េកា: គោយក្ស ដេននីញ៉ែល អាចជាគោដ៏ខ្ពស់បំផុតក្នុងលោក។

ដេននិញ៉ែល ទម្ងន់ ១០៤១ គីឡូ-ក្រាម និងកម្ពស់ ១,៩៥ ម៉ែត្រ។ គោស្ទាវពូជហូលស្ទែនដ៏សម្បើមនេះស៊ីចំណីដ៏ច្រើនសន្ធឹកជាមួយនឹងអាហារ ៤ ពេលលើសពីគោធម្មតា។ វាស៊ីស្មៅស្ងួត ៤៥ គីឡូក្រាម ផឹកទឹក ៣៨០ លីត្រ និងជុះអាចម៍ ៧០ គីឡូក្រាមរៀងរាល់ថ្ងៃ។

ប៉ុន្ដែទោះវាមានទម្ងន់ធ្ងន់ក៏ដោយ ក៏ដេននីញ៉ែល មិនខុសពីកូនឆ្កែធំមួយក្បាលឡើយ។ នេះបើយោងតាមសម្ដីម្ចាស់វា។

លោក ខេន ហ្វាលី មកពីទីក្រុងអូរ៉េកា រដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា៖ «ដំបូងយើងសម្គាល់ឃើញថា គាត់ [គោឈ្មោល] រីកធំធាត់ខុសប្រក្រតីនៅពេលអាយុបាន ៦ ខែ ហើយពេលនោះ គាត់ស៊ី និងនៅបៅទឹកដោះនៅឡើយ»។

ម្ចាស់របស់វាពេលនេះបានវាស់វែងដោយចង់បង្កើតឯតទគ្គកម្មហ្គីណេសពិភពលោកចំពោះគោដ៏ខ្ពស់បំផុត និងកំពុងរង់ចាំលទ្ធផលឆ្លើយតប។ កំណត់ចាស់នៅ Blossom ជាគោកម្ពស់ ១,៨៨ ម៉ែត្រមកពីរដ្ឋអ៊ីលលីណយ ដែលបានងាប់ក្នុងអាយុ ១៣ ឆ្នាំ ពីខែឧសភា ឆ្នាំ ២០១៥៕

SHARE